(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ធនាគារ ហ្វីលីព បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់អតិថិជនសំណាងទាំង១០ នាក់ដំបូងពីប្រូម៉ូសិន «ត្រឡប់មកវិញ កាន់តែអស្ចារ្យ» នៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។
ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងច្បាស់លាស់ពីធនាគារទៅកាន់អតិថិជនរបស់ខ្លួន ធនាគារ ហ្វីលីព បានធ្វើការអញ្ជើញអតិថិជនសំណាងទាំងនោះមកកាន់សាខាដើម្បីធ្វើការទទួលរង្វាន់ដោយផ្ទាល់។ សម្រាប់ការចាប់រង្វាន់លើកទីមួយ រង្វាន់ដែលអតិថិជនទទួលបានរួមមាន៖ ទឹកប្រាក់ ៨៨៨ដុល្លារ ចំនួន៥រង្វាន់ និងទូរស័ព្ទ Samsung Galaxy Z Fold4 ចំនួន៥រង្វាន់។
សម្រាប់អតិថិជនដែលមិនអាចអញ្ជើញមកទទួលរង្វាន់នៅថ្ងៃនេះបាន ធនាគារ ហ្វីលីព នឹងធ្វើការបញ្ជូនរង្វាន់ទៅកាន់សាខាដែលស្ថិតនៅជិតពួកគាត់ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីថ្ងៃកម្មវិធី។
បន្ថែមពីការផ្តល់ជូននូវអត្រាការប្រាក់រហូតដល់ ៨.២៥% មិនថាអតិថិជនដែលមានស្រាប់ ឬអតិថិជនថ្មីរបស់ធនាគារនោះទេ ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត ដោយគ្រាន់តែធ្វើការបើកគណនី និងដាក់ប្រាក់សន្សំចាប់ពី ១,០០០ ដុល្លារឡើងទៅ។
រង្វាន់ដ៏អស្ចារ្យជាច្រើនផ្សេងទៀតកំពុងរង់ចាំលោកអ្នកនៅក្នុងការចាប់រង្វាន់លើកទី2 ដែលនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ និងការចាប់រង្វាន់ធំនៅខែមករា ឆ្នាំ២០២៤។ រង្វាន់ដែលនឹងធ្វើការចាប់ឆ្នោតផ្សងសំណាងនាពេលខាងមុខរួមមាន រថយន្ត Ford Everest Titanium 2023 (១រង្វាន់), រថយន្ត Ford Ranger Wildtrak 2023 (១រង្វាន់), ទូរសព្ទ Samsung Galaxy Z Fold4 (១០ រង្វាន់) និងរង្វាន់ទឹកប្រាក់ ៨៨៨ដុល្លារ (១០រង្វាន់)។
សម្រាប់ចម្ងល់ទាក់ទងទៅនឹងកម្មវិធីនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖ 086 930 000 ឬ 089 989 818 ឬ 088 465 9999 (២៤/៧)។