(ភ្នំពេញ)៖ ជារឿងមួយដែលគួរឲ្យសរសើរពីទឹកចិត្ត លោកស្រី គ្រុយ រដ្ឋា អគ្គនាយិកាក្រុមហ៊ុន ម៉ានីហន ខេមបូឌា និង លោក ហូវ សុផានាថ ស្ថានិកក្រុមហ៊ុមម៉ានីហន ខេមបូឌា បានដឹកនាំកូនខ្មែរ ដែលពោរពេញដោយសមត្ថភាពជាច្រើនទៅបំពេញទស្សនកិច្ច និង ទៅផ្សព្វផ្សាយវប្បធម៌ខ្មែរនៅជប៉ុន នេះជាដំណើរទស្សនកិច្ចប្រចាំឆ្នាំ របស់ក្រុមហ៊ុន ដែលបាននាំចូលផលិតផលម៉ាហូ មកពីជប៉ុន ដែលក្រុមហ៊ុនមួយនេះ បានដឹកនាំដៃគូសហការ និង អ្នកប្រើប្រាស់ អោយទៅដល់រោងចក្រ ដើម្បីអោយបានទទួលបទពិសោធន៍ថ្មី ក្នុងដំណើរទស្សនកិច្ច។ មិនតែប៉ុណ្ណោះលោកស្រីអគ្គនាយិកាថែមទាំងឆ្លៀតពេលមមាញឹកផ្សព្វផ្សាយពីកម្ពុជាទៅកាន់ដៃគូសហការនៅលើទឹកដីជប៉ុនថែមទៀតផង។

លោកស្រី គ្រុយ រដ្ឋា ដែលជាអ្នកទទួលបានការអញ្ជើញពីដៃគូជប៉ុនសហការជាង ១០ឆ្នាំមកហើយ ដើម្បីទៅទស្សនារោងចក្រដែលផលិតនូវផលិតផលរបស់យើងផ្ទាល់ និង កូនខ្មែរដែលចម្រុះដោយអតីតបវរកញ្ញា សិល្បករ កូនស្រីផលិតករ អ្នកជំនួញ និង ដៃគូសហការរបស់ផលិតផលម៉ាហូ ចំនួន២៣នាក់ អោយទៅបំពេញទស្សនកិច្ច បានចាត់ទុកថា នេះគឺជាដំណើរស្វែងយល់ពីរោងចក្រដែលផ្គត់ផ្គង់ផលិតផលម៉ាហូនៅជប៉ុនដ៏សំខាន់ ហើយក៏ជាការចូលរួមពាំនាំនូវទម្រង់សំលៀកបំពាក់ និង អត្តសញ្ញាណខ្មែរ ដ៏ល្អ ដើម្បីទៅផ្សព្វផ្សាយ នៅក្នុងប្រទេសជប៉ុនផងដែរ។

លោកស្រីអគ្គនាយិកា បានប្រាបឲ្យដឹងទៀតថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកស្រីក៏ឆ្លៀត នាំយកនូវវប្បធម៌និងអរិយធម៌របស់ខ្មែរយើងតាមរយៈសម្លៀកបំពាក់ រួមជាមួយនិងសកម្មភាពមួយចំនួន ដែលជាអត្តសញ្ញាណជាតិខ្មែរ ទៅបង្ហាញឲ្យជនជាតិជប៉ុននិងពិភពលោក បានដឹងនិងស្គាល់ថាទោះបីជាទៅដល់ទីណាក៏កូនខ្មែរមិនដែលភ្លេចនូវអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្លួនទេ ហើយក៏អាចឲ្យសាសន៍ដទៃដឹងថានេះ គឺជាវប្បធម៌របស់ខ្មែរយើងគឺបែបនេះ។

អ្វីដែលកាន់តែពិសេស ក្នុងដំណើរទស្សនកិច្ចទៅលើកនេះយើងក៏មានគម្រោងនាំយកមកនូវផលិតផលថ្មីមកជូនប្រជាជនខ្មែរយើងដូចគ្នាដែរ។ ក្រុមហ៊ុនក៏ចង់បង្ហាញថា ផលិតផលរបស់យើងគឺជាផលិតផលស្ដង់ដាមកពីប្រទេសជប៉ុន មានដៃគូដែលជារោងចក្រល្បីឈ្មោះ នៅក្នុងប្រទេសជប៉ុនដូចគ្នា ដើម្បឲ្យអតិថិជនរបស់យើងកាន់តែជឿទុកចិត្តហើយប្រាកដ 100% ថាផលិតរបស់យើងគឺជាផលិតផលដែលមានគុណភាព។

គួរបញ្ជាក់ផងដែរថា ផលិតផល Maho គឺជាផលិតផលរបស់ប្រទេសជប៉ុន ដែលទទួលស្គាល់ រហូតដល់៥១ប្រទេស នៅលើពិភពលោក ដែលចម្រាញ់ចេញពីសារធាតុល្អនិងសំខាន់ៗជាច្រើនមុខ ល្អបំផុតពីប្រទេសជប៉ុន ហើយក៏បានចរាចរនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង១៣ឆ្នាំ ដែលអតិថិជនជាច្រើននាក់ដែលបានគាំទ្រ ក្នុងនោះ Maho គឺជួយទៅដល់អ្នកដែលមានបញ្ហា ក្រពះ ពោះរៀន សន្លាក់លើសឈាម ទឹកនោមផ្អែម ដុំគីស ជំងឺថ្លើមគ្រប់ប្រភេទ៕