(ភ្នំពេញ)៖ ករណីដេកខ្លួនតំណាងប្រទេសកម្ពុជារបស់ MISS PLANET INTERNATIONAL សម្រាប់កញ្ញា ដេត ស្រីនាឌ បានក្លាយជាប្រធានក្តៅនិងបន្តការស្អប់ការរិះគន់ពីមហាជនយ៉ាងច្រើន ប៉ុន្តែកន្លងមកសាម៉ីខ្លួនមិនហ៊ានទម្លាយការពិត និង រឿងរ៉ាវលម្អិតដ៏ស៊ីជម្រៅយ៉ាងណាឡើយ។
ក្រោយកម្មវិធីមួយបានបញ្ចប់ដោយរលូននិងរកឃើញជ័យលាភីលេខ១ មានពីនាក់រួចហើយនោះ កញ្ញា ដេត ស្រីនាថ បានឡើងកម្មវិធី ស-ខ្មៅ ដើម្បីបញ្ជាក់ជូនមហាជនបានដឹងហេតុផលណាខ្លះ ប៉ុន្តែការបកស្រាយក្នុងកម្មវិធីមួយ មិនទាន់អាចទទួលបានពីមហាជនបានឡើយ ខណៈសារព័ត៌មានជាច្រើនស្ថាប័នបានស្នើរសុំសាម៉ីខ្លួនតទាល់ឆ្លើយចំៗពីក្រុមអ្នកសារព័ត៌មាន។
ជាមួយគ្នានោះ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បណ្តាញក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកជួបផ្ទាល់នឹងកញ្ញា ដេត ស្រីនាថ ចំពោះធ្វើការសន្និសីទសារព័ត៌មាន «មូលហេតុការដកខ្លួនទាំងតក់ក្រហល MISS PLANET INTERNATIONAL” គឺបានអះអាងថា បញ្ហាធំចម្បងចំពោះករណីនេះ កើតឡើងដោយសារតែកត្តាធំបំផុសគឺ នាងទទួលការប្រមាថនិងមើលងាយនាង មិនមែនកើតឡើងតែម្តង ឬពីរដងឡើយ ការប្រមាថ រើសអើង និង មិនឱ្យតម្លៃបេក្ខភាពខ្មែរគ្នាឯង នៅអំឡុងពេលប្រកួតនោះគឺកើតឡើងច្រើនដង រហូតដល់ពិបាកទ្រាំ មើល ពិបាកទ្រាំស្តាប់ណាស់។ “ហេតុជាក់ស្តែង ស្តីបន្ទោសនាងខ្លាំងៗនៅមុខមហាជននិងបេក្ខភាពប្រទេសដ៏ទៃទៀតនៅឯងប្រលានយន្តអន្តរជាតិភ្នំពេញ ដោយគ្មានការយោគយល់” ទាំងនាងទៅថតស្ពតឱ្យសាលាប៊ែលធី តាមការបញ្ជាររបស់លោកស្រី ហាលី តែចុងក្រោយចោទនាងខុសតែមិនសមហេតុផល»៕