(សៀមរាប)៖ កាលពីពេលថ្មីៗនេះ ធ្យូបកាហ្វេជាម៉ាកយីហោបង្កើតឡើងដោយកូនខ្មែរ បានប្រកាសបើកសម្ពាធជាផ្លូវការ សាខាថ្មី ក្នុងទឹកដីអង្គរ​ ខេត្តសៀមរាប ដែលមានទីតាំងនៅកណ្តាលទីក្រុង លើផ្លូវស៉ីវុត្ថា ជាទីតាំងទី ៤១ របស់ធ្យូបកាហ្វេ។

ក្នុងការបើកសម្ពោធជាផ្លូវការ ធ្យូបកាហ្វេបានចែកកាដូរហូតទៅដល់ ១០០០រង្វាន់​ ជូនអតិថិជនដែលបានអញ្ជើញចូលរួមគាំទ្រ។

ការបើកសាខាថ្មី​ ក្នុងទីរួមខេត្តសៀមរាប​បានបញ្ជាក់អំពី​ ការប្តេជ្ញាចិត្តក្នុងការពង្រីកទីតាំងរបស់ខ្លួនទៅជុំវិញ​ខេត្ត​ក្រុងនៅក្នុងប្រទេសកម្ពុជា​ ជាមួយនឹងភាពច្នៃប្រឌិតលើកម្មវិធីប្លែក​ ភេសជ្ជៈថ្មី​រសជាតិឆ្ងាញ់​ គុណភាពខ្ពស់​ និងតម្លៃសមរម្យ​សម្រាប់បម្រើជូនប្រជាជនកម្ពុជា៕