(ភ្នំពេញ)៖ គណៈកម្មាធិការកណ្ដាល ព្រមទាំងមន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងយុវជននៃកាកបាទក្រហមកម្ពុជា សូមផ្ញើសារគោរពជូនពរ លោកជំទាវ ជឹង សុភាព ឡាវ ម៉េងឃីន អនុប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។
នៅក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល និងវិបុលសុខមហាប្រសើរ នៃពិធីចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៥ យើងខ្ញុំសូមលំឱនកាយវិចាចិត្ត ប្រកបដោយមនោសញ្ចេតនាដឹងគុណ និងសូមគោរពជូនពរមហាប្រសើរជូនចំពោះ សម្តេចទាំងអស់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ជារៀងដរាបតទៅ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមសម្តែងនូវការគោរព ដោយស្មោះអស់ពីដួងចិត្ត និងការគោរព កោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចទាំងអស់ ដែលជាឥស្សរជនកំពូលរបស់ជាតិដ៏ឆ្នើមប្រកបដោយការលះបង់ និងទំនួលខុសត្រូវដ៏ខ្ពស់ ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការរួមចំណែកបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាច្រើន ក្នុងសកម្មភាពបម្រើជាតិ និងប្រជាជនកម្ពុជា ជារៀងរហូតមក។
ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រម្ពុជា សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចទាំងអស់ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕