(ភ្នំពេញ)៖ កិច្ចសម្ភាសន៍ពិសេស ជាមួយលោកតា ហួង ធៀមទៀង វ័យប្រមាណ ៦៥ឆ្នាំ ដែលជាអ្នកឃើញ និងស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់ក្នុងសង្រ្គាមអាមេរិកាំង ទម្លាក់គ្រាប់បែកមកដល់ទឹកដីកម្ពុជា។
លោកតាបាននិយាយថា មហាសែនវេទនាណាស់ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវរត់ចូលរណ្តៅត្រង់សេ ដើម្បីគេចពីគ្រាប់បែកស្ទើររាល់ថ្ងៃ។ សោកនាដកម្មទាំងអស់នេះ បើទោះបីជាបានកន្លងផុតទៅរយៈពេលជាង ៤០ឆ្នាំ ទៅហើយក្តី តែស្លាកស្នាមនៃទុក្ខវេទនា និងការឈឺចាប់ទាំងអស់មិនបាន រលត់ទៅតាមពេលវេលានោះឡើយ៕