(កំពង់ចាម)៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តប៉ៃលិន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានដឹកនាំក្រុមការងារ ក្រុមយុវជន ស.ស.យ.ក ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាច្រើននាក់ ដើម្បីពាំនាំយកអំណោយសិក្សា និងថវិការបស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ជាប្រធានគណៈពង្រឹងឃុំគរ ចែកជូនដល់ស្ត្រីឆ្លងទន្លេរួច នៅឃុំគរ ស្រុកព្រៃឈរ។ ស្ត្រីឆ្លងទន្លេរួចទាំងនោះ មានចំនួន៣នាក់ ក្នុង​ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។

ក្រៅពីឧបត្ថម្ភដល់ស្រ្តីទើបសំរាលកូនខាងលើ ក្រុមការងារ លោក សាន វិជ្ជាសារ៉ាវុធ បានបន្តដំណើទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានចែកសម្លៀកបំពាក់ជូន លោកតាចាស់ៗចំនួន ១៥នាក់ ទទួលបាន មួយឈុតថវិកា១ម៉ឺនរៀល សមាជិកចូលរួមចំនួន ១០នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ក្រុមការងារភូមិ ៧នាក់ ១នាក់ ទទួលបានថវិកា ២ម៉ឺនរៀល លោកមេភូមិ ២០ម៉ឺនរៀល និងចុះពិនិត្យទីតាំងចែកមីជូនពលរដ្ឋជិត ៦០០គ្រួសារ នាថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០១៧ នាពេលខាងមុខនេះ។

សូមជំរាបថា នៅក្នុងឃុំគឺប្រជាពលរដ្ឋមានការជ្រុសជ្រាបនិងបាន ទទួលយកសកម្មភាពយករបស់មាជិក សមាជិកគណៈពង្រឹកមូលដ្ឋាន និងក្រុមការងារ ដែលលោកម៉ក ពេជ្ជរិទ្ធ លោកបានទទួលការទទួលខុសត្រូវគ្រប់គ្រោងដឹងនាំ។

លោកសាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា តាមរយៈក្រុមការងារបានចុះធ្វើការពិនិត្យ ស្រាវជ្រាវឃើញថា វិទ្យាល័យហ៊ុន សែន គរ ខ្វះសំភារៈ កុំព្យូទ័រ ម៉ាស៊ីនព្រឺធ័រ ដើម្បីប្រើប្រាស់ ក្នុងការបំរើកិច្ចការងារផ្សេងៗដល់វិស័យអប់រំក្នុងសាលា ហេតុនេះទើបលោកបានពាំនាំការសំណើររបស់លោកគ្រូ អ្នកគ្រូ នាយកសាលាទៅជំរាបជូនលោកម៉ក ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ជាប្រធានគណៈពង្រឹងឃុំគរ ស្រុកព្រៃឈរ លោកក៏ចាត់ចែងអោយក្រុមការងារចុះនាំយកសម្ភារខាងលើ និងប្រាប់ឧត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ក្នុងម៉ោងបំប៉នសិស្ស៕