(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើតគម្រប់ ៦១ឆ្នាំ ឈានចូល ៦២ឆ្នាំ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមគោរពជូនពរ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន សូមប្រកបដោយកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីរួមចំណែកអភិវឌ្ឍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរ បវរមហាប្រសើរជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ៖