(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែល ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានគោរមងាជា សម្ដេចពិជ័យសេនា ទៀ បាញ់, ខ្ញុំបាទ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងម​ន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចពិជ័យសេនា បានប្រកបដោយសព្ទសាធុការពរ ទទួលបាននូវសុខភាពបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។

សូម សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រីជាទីស្រឡាញ់ ជួបតែសេចក្ដីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។

សូមគោរពជូនពរ និងអបអរសាទរពី ខ្ញុំបាទ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងម​ន្ត្រីរាជការក្រោមឱវាទទាំងអស់៖