(ភ្នំពេញ)៖ ក្រោយពេលទទួលបានដំណឹងដ៏រំភើប និងរីករាយឥតឧបមា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកការទូតដ៏ឈ្លាសវៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ ទទួលបានជោគជ័យយ៉ាងធំធេងជូនជាតិ ដោយភាគីឡាវព្រមដកទ័ព ចេញឲ្យអស់ពីទឹកដីកម្ពុជានោះ នៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ, ឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង សូមសម្តែងនូវក្តីអបអរសាទរចំពោះសម្តេចតេជោ និងបានបញ្ជាក់ថាសម្តេចតេជោ គឺមានភាពវៃឆ្លាតទាំងផ្នែកនយោបាយ ការទូត និងយោធា គ្មានអ្នកនយោបាយណាស់ អាចមកប្រកួតប្រជែងបានឡើយ។

សូម សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕