(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រារព្ធខួបកំណើត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោកវរសេនីយ៍ឯក ទិត្យ សារិន នាយប៉ុស្តិ៍នគនរបាលកំពង់ផែ ច្រកទ្វារអន្តរជាតិឧកញ៉ាម៉ុង ខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តរួមចំណែក ដឹកនាំស្ថាប័នអន្តោប្រវេសន៍ ឲ្យឈានទៅរកភាពរុងរឿងជានិច្ចនិរន្តរ៍។

យើងខ្ញុំសូមបួងសួងដល់ គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតារក្សា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕