(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរគំរប់ខួប២ឆ្នាំ ក្នុងការចាប់កំណើត របស់សណ្ឋាគារ សាន់អ៊ែនមូន ឆ្លៀតក្នុងឱកាសនេះ ក៏ដូចជាថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលតែងតែផ្តល់នូវការគាំទ្ររហូតមក ថ្នាក់ដឹកនាំរបស់សណ្ឋាគារ ក៏មានរៀបចំនូវកម្មវិធីជប់លៀង អបអរសាទរ នៅថ្ងៃទី១៦ ខែឆ្នូខាងមុខនេះ ដោយមានការចូលរួមពីក្រុមភ្លេងតន្រ្តីខ្មែរ នាគមាស។

កុំភ្លេចអញ្ជើញមកចូលរួមសប្បាយទាំងអស់គ្នា ជាមួយនឹងការរៀបចំអាហារបុហ្វេតាមបែបអាស៊ី និង អ៊ឺរុប តម្លៃត្រឹមតែ ២៥ ដុល្លារ ប៉ុណ្ណោះក្នុងម្នាក់ និងក្មេងក្រោមអាយុ១២ឆ្នាំ បញ្ចុះតម្លៃរហូតដល់៥០%។ លោកអ្នកអាចញុំបានមួយសេរី និងច្រើនជំរើស។

ជាងនេះទៅទៀត ក៏មានការចូលរួមលេងល្បែងកម្សាន្ត ចាប់ឆ្នោតផ្សេងៗជាច្រើនទៀត។

នៅចាំអីទៀត! កក់កន្លែងលោកអ្នកឥឡូវនេះតាមរយៈ៖ +855 85 333 672៕