(ភ្នំពេញ)៖ នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨នេះ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មកសប្បុរសធម៌ និងមនុស្សធម៌ជូនជាតិមាតុភូមិកម្ពុជា។
ជាមួយគ្នានេះដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕