(ភ្នំពេញ)៖​ ពិធីការិនី​ កញ្ញា​ ណាណា​ ក្រោយពីបើកជំនួញមានភាពរីកចម្រើន ដោយហាងសាឡននាងបើកត្រឹមរយៈពេល៣ខែ​ប៉ុណ្ណោះតែជោគជ័យដល់ថ្នាក់​ នាងនាំប្រេនចូលមកលក់ខ្លួនឯង​ ហើយនិងមានបន្ថែមការនាំចូលផលិតផលផ្សេងទៀត​ ឆាប់ៗនេះ។

កញ្ញា​ ណាណា​ បានប្រាប់ឲ្យដឹងថា​ ដោយសារតែទទួលបានជោគជ័យ​ ទាំងសាឡន​ និងផលិតផលដែលនាំចូលផ្តាច់មុខដោយនាងផ្ទាល់ម៉ាក​ RN​ ធ្វើឲ្យនាងមានកំលាំងចិត្តបន្តការនាំចូលផលិតផលផ្សេងៗបន្តបន្ទាប់​ ព្រោះនាងគិតថា​ ជារឿងធម្មតាទៅហើយសុភាពនារី​ តែងចង់មានសម្រស់ស្អតហើយបានជ្រើសរើស​ ផលិតផល​ RN​ ទៅប្រើហើយមានប្រសិទ្ធិភាព។

ទន្ទឹមទៅនិងជំនួញកំពុងតែជោគជ័យ​ តារាស្រីរូបនេះ​បន្តថា​ នាងមិនមានបំណងបោះបង់អាជីព​ ពិធីការិនីចោលទេ​ ពោលនាងនៅតែស្រលាញ់​ ហើយនិងឆ្លៀតពេលបប្តការងារនេះឲ្យមានលំនឹងបន្តទៀត​។​ ហើយជំនួញវិញបើទៅមុខកាន់តែជោគជ័យ​ នាងនឹងបន្តនាំចូលផលិតផលច្រើន​ ឬអាចពង្រីកសាខាបន្ថែម៕