(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ត្រូវបានព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា ព្រមទាំងមន្ដ្រីនគរបាលក្រោមឱវាទទាំងអស់ សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន នាយឧត្តមសេនីយ៍ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា នាយឧត្តមសេនីយ៍ នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងតួនាទីថ្មី ដើម្បីរួមចំណែកភារកិច្ចដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាលលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចំរើនខ្លាំងទៅមុខទៀត។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងគ្រួសារ សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕