(ភ្នំពេញ)៖ បេក្ខនារីរាងតូចច្រឡឹង ដែលជានារីទោលក្នុងកម្មវិធី ល្បីប្រចាំទូរទស្សន៍បាយ័ន គឺកម្មវិធី "The melody" បេក្ខនារី អ៊ុំ សេរីគុត្តា បានបង្ហាញមហិច្ឆិតាថា ខ្លួននឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានជ័យលាភី ព្រោះថាជ័យលាភី និងប្រាក់រង្វាន់ អាចកែប្រែជីវិតគ្រួសារនាងបាន។
បេក្ខនារី អ៊ុុំ សេរីគុត្តា ដែរមកពីក្រុម Acostic Style បានប្រាប់នៅក្នុងកិច្ចសម្ភាសន៍ថា កម្មវិធី "The Melody" ជាកម្មវិធីដែលល្អ ជួយបណ្តុះបណ្តាលបេក្ខជន នៅក្នុងកម្មវិធីបានល្អ ទម្រាំឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ មិនមែនជារឿងងាយស្រួលទេ ត្រូវឆ្លងកាត់ឧបសគ្គច្រើន។
បេក្ខនារីរូបនេះបន្តទាំងអួលដើមករថា «គ្រួសារខ្ញុំមិនសូវជាធូរធារដូចគេទេ ដូច្នេះហើយខ្ញុំរំពឹងថា ប្រសិនបើជោគជ័យខ្ញុំ នឹងយកប្រាក់រង្វាន់ទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ កែប្រែគ្រួសារឲ្យកាន់តែល្អជាងពេលនេះ ហើយមួយទៀតកម្មវិធីនេះ ក៏ជាស្ពានចម្លងឲ្យខ្ញុំអាចចូលសិល្បបាន»។
បើទោះជា បេក្ខនារី រូបនេះ ជឿជាក់ប៉ុណ្ណាក៏ដោយ ក៏នាងបង្ហាញការព្រួយបារម្ភពីសមត្ថភាពបេក្ខជន ២រូបទៀតក៏ខ្លាំងមិនធម្មតា ធ្វើឲ្យនាងកាន់តែប្រឹងបន្ថែម ដើម្បីជោគជ័យ៕