(ព្រះសីហនុ)៖ នៅសាលាខេត្តព្រះសីហនុ មានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាព គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ គន់ គីម និងលោក យន្ត មីន អភិបាល អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥។ ក្នុងនោះឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាអនុប្រធាន និងឧត្តមសេនីយ៍ សុខ សាកល មេបញ្ជាការសឹករងខេត្តព្រះសីហនុ ជាអនុប្រធាន។
លោក ហេងប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ដែលទើបទទួលបាន តំណែងថ្មីបន្ថែមទៀតជាប្រធានសមាគមអតីតយុទ្ធជន ខេត្តព្រះសីហនុ បន្ថែមលើមុខងារបច្ចុប្បន្ន បានឡើងធ្វើការប្តេជ្ញាចិត្តថា យកចិត្តទុកដាក់គ្រប់គ្រងស្ថិតិ បញ្ជីរាយនាមសមាជិកយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ តាមបណ្តាក្រុងស្រុកឱ្យបានជាប់ជាប្រចាំ និងអនុវត្តឲ្យមានប្រសិទ្ធិភាព៕