សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែរនៅក្រៅប្រទេស ដើម្បីបង្កភាពងាយស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសមិនមានភាពចាំបាច់ក្នុងការសុំព្រះរាជក្រឹត្យ ដើម្បីចូលសញ្ជាតិខ្មែរនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល២៤ឆ្នាំមកហើយ ដែលពលរដ្ឋកម្ពុជា មិនមានស្លាប់ របួស និងពិការ ដោយសារការប្រយុទ្ធគ្នាព្រោះសង្គ្រាមនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២៤ឆ្នាំហើយ ដែលកម្ពុជា មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា ដោយសារតែសង្គ្រាម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានភាពចាំបាច់ក្នុងការធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរអ្នកចង់វ៉ៃវៀតណាមថា តើវៀតណាមអត់ដៃមែន? * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់គ្រប់បក្សនយោបាយ ត្រូវយកឈ្នះដោយភាពថ្លៃថ្នូរ មិនត្រូវបង្កើតអំពើហិង្សាណាមួយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងដ៏រីករាយ ដែលថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតមិនមានបាតុភាពណាមួយកើតឡើង * ខ្មែរនៅបារាំងជម្រាបសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្លៃសាំងនៅបារាំង តម្លៃមួយលីត្រ ២អឺរ៉ូ ស្មើនឹងប្រមាណ១ម៉ឺនរៀល។ សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទាំងអស់ កុំចាញ់បោកការឃោសនារឿងថ្លៃសាំង * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក។ កម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយចាក់វ៉ាក់សាំងនៅកម្ពុជាទទួលបានជោគជ័យ ព្រោះតែវ៉ាក់សាំងនៅកម្ពុជាមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ឬពណ៌សម្បុរនោះឡើយ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុនាំឱ្យដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងយឺតយ៉ាវ ដោយសាររាជរដ្ឋាភិបាលមិនទាន់ចុះហត្ថលេខាទិញវ៉ាក់សាំងដែលផលិតបាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល បានចុះហត្ថលេខាទិញវ៉ាក់សាំងដែលផលិតដោយរោងចក្រនៅកម្ពុជានេះហើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់។ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ ដែលនេះបង្ហាញថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះកម្ពុជាមិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩នោះទេ។ នេះគឺជាថ្ងៃទី១៥ហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩ * សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ខ្មែរគាំទ្រសម្តេច កុំឱ្យតបតនឹងអ្នកប្រឆាំងសម្តេច។ សម្តេចតេជោ បានហៅការអត់ធ្មត់ទាំងឡាយ គឺជាផលប្រយោជន៍ធំសម្រាប់ការបង្រួបបង្រួមជាតិ។ * នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison ទទួលស្គាល់ថា គណបក្សអភិរក្សនិយមរបស់លោក ចាញ់ក្នុងការបោះឆ្នោតថ្ងៃសៅរ៍នេះ * * Fresh News English: Germany, Italy Agree to Pay for Russian Gas in Rubles - Media * Singapore reports 3,775 new COVID-19 cases * Vietnam reports 1,457 new COVID-19 cases * Australia ousts conservatives after nine years, PM Morrison concedes * PM Hun Sen Arrives in Switzerland Safe * Biden says U.S., South Korea alliance works to deter North Korea, keep Indo-Pacific free * Russia vows ‘countermeasures’ as NATO looks set to expand * Australians vote to determine conservative government future * Fresh News Plus: ខ្សែបម្រើ Foden របស់ Man City ត្រូវបានតែងតាំងជាកីឡាករវ័យក្មេងល្អបំផុត របស់ Premier League * សារព័ត៌មានបារាំង៖ Mbappe នឹងបន្តលេងនៅ PSG * កម្ពុជាបន្ថែមមេដាយ ៨គ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេមថ្ងៃនេះ ខណៈមេដាយមាស តាមស្មើមីយ៉ាន់ម៉ា * សុីហ្គេម៖ អ្នកលេងគុនខ្មែរ យ៉េន ឌីណា ឡើងវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះថៃ ដោយពិន្ទុ * ស៊ីហ្គេម! កីឡាករវ៉ូវីណាម សៀន ចាន់ហួត ដណ្តើមបានមេដាយសំរឹទ្ធ វិញ្ញាសាគុនដំបង * ស៊ីហ្គេម! បាល់ទះកម្ពុជា ដណ្តើមមេដាយសំរឹទ្ធ លើកដំបូងក្រោយឈ្នះក្រុមថៃ * ស៊ីហ្គេម! កីឡាករវ៉ូវីណាម ទិន ឌិន យកបានមេដាយសំរឹទ្ធ វិញ្ញាសាប្រយុទ្ធ * ស៊ីហ្គេម! កីឡាវ៉ូវីណាម យកបានមេដាយមាស វិញ្ញាសាក្រុមការពារខ្លួនកាំបិតធំបុរស ២នាក់