(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅ បានចេញសេចក្ដីជូនដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដើម្បីឲ្យចូលរួមដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០ ០០០ ០០០ដុល្លារអាមេរិក សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ស្អែកនេះ។

តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបានញ្ជាក់ថា ចំពោះអត្រាដេញថ្លៃអប្បរមានឹងត្រូវប្រកាសនាព្រឹក នៃថ្ងៃដេញថ្លៃជាក់ស្ដែង។

តាមធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ គឺដើម្បីរក្សាស្ថិរភាពប្រាក់រៀល និងប្រាក់ដុល្លារលើទីផ្សារ៕