(ប៉េកាំង)៖ ការធ្លាក់ចុះវិស័យអចលនទ្រព្យរបស់ប្រទេសចិនរំពឹងថានឹងកើតមានបន្តទៀតនៅឆមាសទី១ ឆ្នាំ២០២២ ដោយតម្លៃផ្ទះនិងការលក់ធ្លាក់ចុះ ខណៈដែលគោលនយោបាយឥណទានតឹងរ៉ឹងប៉ះពាល់ដល់ត្រូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

វិស័យអចលនទ្រព្យដែលជាកម្លាំងចលករដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ចិន បានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការច្បាប់តឹងរ៉ឹង និងវិបត្តិសាច់ប្រាក់ងាយស្រួល ដែលបានលេបត្របាក់ក្រុមហ៊ុនអភិវឌ្ឍនអចនលទ្រព្យធំបផុត និង ជាប់បំណុលច្រើនបំផុតមួយចំនួនរបស់ប្រទេសចិន។

យោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយទីភ្នាក់ងារព័តមានរ៉យទ័រ ការព្យាករពីតម្លៃផ្ទះ និងការវិនិយោគលើអចលនទ្រព្យមានភាពអាប់អួរជាងការស្ទង់មតិកាលពីខែសីហា។

យោងតាមអ្នកវិភាគ ១៤នាក់ដែលអង្កេតដោយទីភ្នាក់ងារព័តមានរ៉យទ័រចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចុះ ១ភាគរយនៅឆមាសទី១ ឆ្នាំ២០២២។

សម្រាប់ឆ្នាំ២០២១ តម្លៃផ្ទះបច្ចុប្បន្នត្រូវបានរំពឹងថានឹងកើនឡើង ២,៦ភាគរយ ធ្លាក់ចុះពី ៣,៥ភាគរយក្នុងព្យាករលើកមុន បន្ទាប់ពីកើនឡើង ៤,៩ភាគរយនៅឆ្នាំ២០២០។

លោក Chen Shen អ្នកវិភាគមួយរូបមកពីក្រុមហ៊ុន Huatai Securities បានថ្លែងថា៖ «និន្នាការធ្លាក់ចុះតម្លៃផ្ទះ បានលេចឡើង ដោយសារកូតាតឹងរ៉ឹងលើកម្ចីទិញផ្ទះ ក្តីបារម្ភអំពីពន្ធលើអចនទ្រព្យ និងតម្រូវការទាប»

ខាងផ្នែកតម្រូវការវិញ ការលក់អចនទ្រព្យបើគិតជាផ្ទៃក្រឡា ត្រូវបានព្យាករថានឹងធ្លាក់ចុះ ១៦ភាគរយនៅឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងកំណើន ២៧,៧ភាគរយក្នុងរយៈពេលដូចគ្នានៅឆ្នាំនេះ។

ការរំពឹងទុកពីខាងផ្នែកផ្គង់ផ្គងល់មានភាពស្រអាប់ ដោយការវិនិយោគលើអចលនទ្រព្យត្រូវបានគេព្យាករថាធ្លាក់ចុះ ៣ភាគរយនៅឆមាទី១ ឆ្នាំ២០២២ ធៀបនឹងកំណើន ១៥ភាគរយក្នុងរយៈពេលដូចគ្នានៅឆ្នាំនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ស្ថានភាពធ្លាក់ចុះយ៉ាងរហ័សនៅក្នុងវិស័យអចលនទ្រព្យបានជំរុញឱ្យមានការរំពឹងថា ក្រុមអ្នកបង្កើតគោលនយោបាយអាចចាប់ផ្តើមដកចេញវិញនូវការរឹតបន្តឹងតឹងរ៉ឹងលើអ្នកទិញ និងក្រុមហ៊ុនអភិវឌ្ឍន៍ ហើយសូម្បីតែទម្លាក់អត្រាការប្រាក់ផងដែរ ប្រសិនបើកំណើនសេដ្ឋកិច្ចបាត់បង់សន្ទុះខ្លាំង។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលភាគច្រើនរំពឹងថា អាជ្ញាធរនឹងប្រកាន់ខ្ជាប់ទៅនឹងការរឹតបន្តឹងដដែលសម្រាប់ពេលបច្ចុប្បន្ននេះ បើទោះជាមានការកែសម្រួលខ្លះក្តី រួមទាំងបន្ធូរបន្ថយគោលនយោបាយឥណទានផងដែរ។

លោក Zhao Ke សេដ្ឋវិទូនៅក្រុមហ៊ុន China Merchants Securities ថ្លែងថា៖ «ទីក្រុងនានានឹងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញ លក់ កម្ចី និងការទប់ស្កាត់នានាលើការទម្លាក់តម្លៃលក់យោងទៅតាមស្ថានភាពក្នុងស្រុក»