(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីជួយសម្រួល និងផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។ នេះបើយោងតាមសេចក្តីដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។

សេចក្តីដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ដោយសង្កេតឃើញនៅមានសហគ្រាសជាច្រើននៅបន្តបង់ប្រាក់ពន្ធ និងប្រកាសពន្ធតាមអនឡាញ ដូចនេះដើម្បីជាការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យទាន់ពេលវេលា អគ្គនាយកដ្ឋាពន្ធដារសម្រេចពន្យារកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២»