(បាងកក)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានរំពឹងថានឹងកើនឡើង ២,៩ភាគរយ នៅឆ្នាំនេះ ដែលមិនផ្លាស់ប្តូរពីការព្យាករកាលពីខែមេសា ដោយសារការគាំទ្រពីប្រើប្រាស់ឯកជន និងការស្ទុះងើបឡើងវិញរបស់វិស័យទេសចរណ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះថា សេដ្ឋកិច្ចធំទីពីអាស៊ីអាគ្នេយ៍ត្រូវបានព្យាករថានឹងកើនឡើងដល់កម្រិតមុនមានការរាតត្បាតជំងឺនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២នេះ ដោយសារតែការថយចុះករណីកើតជំងឺកូវីដ-១៩ និងការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន។

ចំនួននៃការមកដល់របស់ភ្ញៀវទេសចរត្រូវបានរំពឹងថានឹងកើនឡើងដល់ ៦លាននាក់នៅឆ្នាំនេះ កើនឡើងពី ៤សែននាក់ក្នុងឆ្នាំ២០២១ ហើយនៅនៅឆ្នាំ២០២៤ នឹងកើនដល់ដល់ ២៤លាននាក់ ឬប្រហែល ៦០ភាគរយនៃកម្រិតមុនមានការរាតត្បាតជំងឺ ។

ធនាគារពិភពលោកបានបន្តថា ជាលទ្ធផល កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៤,៣ភាគរយសម្រាប់ឆ្នាំ២០២៣ និង ៣,៩ភាគរយសម្រាប់ឆ្នាំ២០២៤។

បន្ទាប់ពីរក្សាបាននូវអត្រាគោលនយោបាយនៅកម្រិតទាបជាប្រវត្តិសាស្ត្រនៅទូទាំងរយៈពេលផ្ទុះជំងឺរាតត្បាត ឥឡូវនេះមានវិសាសភាពដែលអាចឱ្យធនាគារកណ្តាលថៃនឹងចាប់ផ្តើមធ្វើឱ្យអត្រាការប្រាក់វិលត្រលប់មករកសភាពធម្មតាវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕