(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ដីពីការបោះផ្សាយមូលបត្ររដ្ឋលើកទី៥ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ការដេញថ្លៃមូលបត្ររដ្ឋលើកទី៥នេះ មានតម្លៃចារឹក១លានរៀល, អត្រាកូប៉ុង ២.២០%ថេរ ដោយមានរយៈពេលទូទាត់រាល់ ៦ខែម្តង។

សូមជម្រាបថា កាលពីការដេញថ្លៃមូលបត្ររដ្ឋលើកទី៤ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មិនទទួលបានជោគជ័យនោះទេ ដោយមានតែគ្រឹះស្ថានធនាគារ និងហិរញ្ញ​វត្ថុ មួយប៉ុណ្ណោះចូលរួម៕