(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ពីការការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន២លើក។

យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកលើកទី១នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន១០លានដុល្លារអាមេរិក និងលើកទី២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន១០លានដុល្លារអាមេរិក៕

សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ខាងក្រោម៖