(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញ ផលិតផលកសិកម្មកម្ពុជា ដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិការបដិភាគាគ របស់សហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ក្រុមហ៊ុន ចេញទៅតាំងបង្ហាញផលិតផលអង្ករកម្ពុជា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមហ៊ុនទាំង៤នោះ រួមមាន៖ ១៖ KAMPONG THOM RICE MILL LIMITED, ២៖ KHMER FOODS GROUP CO., LTD, ៣៖ PRIMALIS CORPERATION, LTD., ៤៖ SINGATURE OF ASIA CO., LTD។
ក្រុមហ៊ុនទាំង៤នេះ នឹងចូលរួមតាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អ បំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលកម្មវិធីនេះ នឹងប្រព្រឹត្តិឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖