(ភ្នំពេញ)៖ លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា គឺជាអាជីវកម្មមួយ ដែលត្រូវការដើមទុនធំ ហើយក្រុមហ៊ុនកែច្នៃ មានការពិបាក ក្នុងការស្វែងរកឥណទាន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី» ក្នុងកម្មវិធី FRESH BUSINESS។
លោក អាន តារា បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងជាមួយនឹងការកែច្នៃស្វាយចន្ទី គឺត្រូវការទុនបង្វិលធំ [...] ក្រុមហ៊ុនមួយ អាចផលិតបាន៥ពាន់តោន ក្នុងមួយឆ្នាំ ដូច្នេះក្នុង៥ពាន់តោននេះ ត្រូវការយ៉ាងហោចណាស់ ក៏៧លានដុល្លារដែរ ចឹងថវិការបស់ក្រុមហ៊ុននីមួយៗ គាត់ពិបាកក្នុងការមានលទ្ធភាព ទៅខ្ចីបានរហូតដល់៧លានដុល្លារ»៕
ខាងក្រោមនេះ ជាវិដេអូនៃការលើកឡើង របស់លោក អាន តារា៖