(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញវីដេអូប្រមាណជិត៩នាទី ពន្យល់អំពីការលើកទឹកចិត្ដផ្នែកពន្ធដារ សម្រាប់គម្រោងវិនិយោគខេត្ដព្រះសីហនុ។
គម្រោងទាំង៣ សម្រាប់ខេត្តព្រះសីហនុ ដែលទទួលបានការលើកទឹកចិត្តពន្ធដាររួមមាន៖
* គម្រោងទី១៖ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំង ពោលគឺគម្រោងនានា ដែលបានសាងសង់ហើយ បានផ្អាក ពន្យារ ឬបញ្ឈប់ការសាងសង់ ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦
* គម្រោងទី២៖ គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តបានភ្លាមៗ នៅក្នុងឆ្នាំ២០២៤
* គម្រោងទី៣៖ គឺការពង្រីកគម្រោង ដែលមានស្រាប់៕
ខាងក្រោម ជាវីដេអូរបស់អគ្គនាយកដ្ឋានពន្ធដារ៖