(ភ្នំពេញ)៖ បណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើកឡើងថា ជំនាញឥណទាន គឺជាមុខជំនាញដែលមានឱកាសឡើងតំណែង និងទទួលបានប្រាក់ខែខ្ពស់ ដែលនិស្សិតមិនគួរមើលរំលង ប្រសិនបើស្រលាញ់ការងារ ខាងវិស័យធនាគារ។
បណ្ឌិត ផុន ណារិន លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការនៃការបណ្ដុះបណ្ដាលជំនាញហិរញ្ញវត្ថុនៅកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានកត់សម្គាល់ថា ឥណទាន គឺជាផលិតផលនាំមុខ នៅក្នុងវិស័យធនាគារ ព្រោះបន្ទាប់ធនាគារទទួលបានប្រាក់បញ្ញើ ពីអតិថិជនហើយ នឹងបញ្ចេញទៅឱ្យអ្នកខ្ចី។ នៅពេលដែលមន្រ្តីឥណទាន សម្រេចបានតាមគោលដៅនៃទឹកប្រាក់ដែលត្រូវផ្តល់កម្ចី តាមផែនការ នោះនឹងទទួលបានការវាយតម្លៃល្អ ដែលធ្វើឱ្យភ្នាក់ងារឥណទាននោះងាយ ក្នុងការឡើងតំណែង និងប្រាក់បៀវត្សច្រើន។
តែយ៉ាងនេះក្តីនេះ ពួកគេក៏ត្រូវតែបន្តខិតខំប្រឹងប្រែងរៀន ពង្រឹងសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ផងដែរ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់បណ្ឌិត ផុន ណារិន ៖