(ភ្នំពេញ)៖ សាស្ត្រាចារ្យបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យពាណិជ្ជកម្ម អេស៊ីលីដា បានលើកឡើងថា ជំនាញ Fintech ( Financial Technology) ដែលកំពុងមានតម្រូវក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រោះជំនាញនេះវិស័យធនាគារពិតជាត្រូវការចាំបាច់។
ការលើកឡើងរបស់សាស្ត្រាចារ្យបណ្ឌិត ផុន ណារិន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការនៃការបណ្ដុះបណ្ដាលជំនាញហិរញ្ញវត្ថុនៅកម្ពុជា»។
លោកបានបន្ដថា «ក្នុងនោះវិស័យដែលមានតម្រូវការខ្ពស់ ក្នុងទីផ្សារកម្ពុជាគឺជំនាញ Fintech ព្រោះគ្រប់កម្មវិធីត្រូវការធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ដើម្បីឲ្យត្រូវនឹងរបត់ការងារ ដែលត្រូវធ្វើជាបន្ដបន្ទាប់។ ជាក់ស្ដែងដូចធនាគារអេស៊ីលីដា ពេលប្រកាសជ្រើសរើបុគ្គលិក គឺជ្រើសរើសធនធានដែលចេះបច្ចេកវិទ្យា Fintech នេះ ចេះឌីហ្សាញ ចេះដេគ័រផ្សេង ចេះបង្កើត App នានា តាមរបត់នៃបច្ចុប្បន្នកាលឌីជីថល និងបដិវត្តឧស្សាហកម្មទី៤»៕
សូមស្តាប់ការពន្យល់របស់លោកសាស្ត្រាចារ្យ ផុន ណារិន៖