(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property ដែលជាអ្នកជំនាញមួយរូប នៅក្នុងវិស័យអចលនទ្រព្យ បានគូសបញ្ជាក់ថា ស្ថានភាពអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤នេះ នៅមិនទាន់ល្អប្រសើរឡើងវិញនៅឡើយទេ ខណៈតម្រូវការទិញ-លក់ ភាគច្រើនទិញសម្រាប់ប្រើប្រាស់។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គាម សៀកឡុង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក គាម សៀកឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ស្ថានភាពឆ្នាំ២០២៤នេះ យើងឃើញថា ស្ថានភាពហាក់ដូចជា នៅមិនទាន់មានអីប្រសើរឡើងវិញទេ បើនិយាយពីឆ្នាំ២០២៣-២០២៤ គឺប្រហាក់ប្រហែលគ្នា តម្រូវការនូវការទិញ-លក់ មាន ប៉ុន្ដែភាគច្រើនសុទ្ធតែតម្រូវការ ទិញដើម្បីប្រើប្រាស់ មិនមែនជាលក្ខណៈទិញ ដើម្បីទុកចំណេញ ហើយមានការផុលផុស ដូចមុននោះទេ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក គាម សៀកឡុង៖