(ភ្នំពេញ)៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការអន្តរាគមន៍ជួយពលរដ្ឋងាយរងគ្រោះ តាមរយៈយន្តការគាំពារសង្គម គឺមិនធ្វើឡើងភ្លាមៗ នៅពេលមានគ្រោះអាសន្ននោះទេ ព្រោះថា នៅពេលមានគ្រោះអាសន្នកើតឡើង ការអន្ដរាគមន៍មានការបែងចែកជា២ប្រភេទ៖ អន្ដរាគមន៍កម្រិតជាតិ និងអន្ដរាគមន៍ដោយស្ថាប័នមនុស្សធម៌។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចន ណារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃគោលនយោបាយគាំពារសង្គម លើការកាត់បន្ថយភាពក្រីក្រ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ចន ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាអន្តរាគមន៍ គឺយើងបែងចែក យើងកំណត់អន្ដរាគមន៍ជាកម្រិត អីចឹងទី១៖ យុទ្ធការនៅក្នុងក្របខណ្ឌគាំពារសង្គម មិនច្បិចយកគ្រួសារទេ គឺកំណត់តាមតំបន់ភូមិសាស្ដ្រ នៅពេលដែលមានគ្រោះអាសន្នកើតឡើង [...] ទីពីរ៖ អន្ដរាគមន៍គាំពារសង្គម គឺជាអន្ដរាគមន៍ ដែលមិនកើតឡើងភ្លាមៗ នៅពេលគ្រោះអាសន្នមានទេ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកបណ្ឌិត ចន ណារិទ្ធ៖