(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ត្រូវធានាឲ្យភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់នូវសកម្មភាពលួចពីជនខិលខួចមួយចំនួនតូច ទើបអាចទាក់ទាញអ្នកវិនិយោគ មកដាក់ការវិនិយោគនៅក្នុងមូលដ្ឋានរបស់ខ្លួនបាន។
ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំមូលដ្ឋាន គឺយើងត្រូវតែធ្វើឲ្យភូមិ-ឃុំមានសុវត្ថិភាព បានទាក់ទាញវិនិយោគបាន»។
អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា បើសិនជាអ្នកវិនិយោគ គាត់មកដាំកៅស៊ូ ដាំដំឡូងហើយ បែរជាបាត់បង់ ដោយសារតែការលួចរបស់ជនខិលខួចមួយចំនួន ដែលឃុបឃិតជាមួយអ្នកទិញ ដែលកែច្នៃនាំចេញ វាធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគ មានការព្រួយបារម្ភ៕
សូមទស្សនាវីដេអូនៃការលើកឡើងទាំងស្រុងរបស់អ្នកឧកញ៉ា លឹម ហេង៖