(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បននេះលើពិភពលោកបាននិងកំពុងមានវិវឌ្ឍន៍ជឿនលឿន ស្ទើរគ្រប់វិស័យក្នុងនោះវិស័យធនាគារ បាននិងកំពុងវិវឌ្ឍន៍ឥតឈប់ឈរ ហើយសម្រាប់វិស័យធនាគារវិញ អ្វីដែលយើងចង់បាន និងចង់ឃើញនោះគឺ ចង់ឃើញប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់សេវាធនាគារតាមឌីជីថល ប្រកបដោយសុវត្ថិភាព។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «តួនាទីរបស់សមាគមធនាគារនៅកម្ពុជា ក្នុងការជួយលើកកម្ពស់ ការយល់ដឹងអំពីសន្តិសុខសាយប័រ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ហេង កូយ បានថ្លែងថា ប្រជាពលរដ្ឋកាន់តែច្រើនប្រើប្រាស់សេវាធនាគារតាមរយៈប្រព័ន្ធឌីជីថល ហើយលទ្ធផលនេះឃើញថា មានការកើនឡើងគួរឲ្យមោទនភាព ក្នុងនោះក៏ឃើញថា ប្រជាពលរដ្ឋដែលចាប់ផ្ដើមប្រើប្រាសសេវាធនាគារ តាមរយៈការស្កេន QR Code មានបទពិសោធន៍ល្អ និងមានសុវត្ថិភាព ។ កិច្ចការងារនេះ ជាអ្វីដែលយើងបាននិងកំពុងចង់បាន៕

សូមទស្សនាការលើកឡើងរបស់ លោក ហេង កូយ ដូចខាងក្រោម៖