(ភ្នំពេញ)៖ អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា បានបង្ហាញពីអាជីវកម្មមួយ ដែលអ្នករកស៊ីពុំគួរបើកទាល់តែសោះ ចាប់ពីពេលនេះដល់រយៈពេល៥ឆ្នាំខាងមុខ នោះគឺ ក្រុមហ៊ុនអចលនទ្រព្យ។
ការលើកឡើងរបស់ អ្នកឧកញ៉ា សំ សុខនឿន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការដឹកនាំអាជីវកម្មឱ្យមាននិរន្តភាព របស់អ្នកឧកញ៉ា សំ សុខនឿន»។
អ្នកឧកញ៉ា សំ សុខនឿន បានថ្លែងថា «អាជីវកម្មដែលមិនគួរបើក ក្នុងរយៈពេលប្រមាណ៥ឆ្នាំខាងមុខទៀត គឺមិនលើកទឹកចិត្តឲ្យបើកក្រុមហ៊ុនអចលនទ្រព្យ ព្រោះថា បើនិយាយពីទីផ្សារបុរី មានបុរីមួយចំនួនសាងសង់រួចរាល់ ប៉ុន្ដែមិនមានអ្នកនៅ និងមិនមានអ្នកទិញនោះឡើយ ដែលនាំឲ្យការបើកអាជីវកម្មនឹងប្រឈមនឹងការខាតបង់»។
អ្នកឧកញ៉ា សំ សុខនឿន ក៏បានចែករំលែកពីការបើកអាជីវកម្មទទួលបានជោគជ័យ និងមាននិរន្ដរភាព។ អ្នកឧកញ៉ា បានលើកឡើងថា ដើម្បីឲ្យអាជីវកម្មដំណើរការល្អ ការធ្វើអាជីវកម្មត្រូវតែមានជំនាញ ការចេះគ្រប់គ្រងហិរញ្ញវត្ថុ៕