(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី បានលើកឡើងថា នៅ តំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានសក្តានុពលប្រហាក់ប្រហែលគ្នា លើផលិតផលកសិកម្ម, កសិ-ឧស្សាហកម្ម និងធនធានរ៉ែ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែវ សុទ្ធារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ លើកកម្ពស់ ពាណិជ្ជកម្ម នៅ តំបន់ភូមិភាគឦសាន្ត» ក្នុង FRESH BUSINESS។
លោក កែវ សុទ្ធារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «តំបន់ភូមិភាគឦសាន្តយើងនេះ សក្កានុពលមានភាពប្រហាក់ប្រហែលគ្នា ដោយផ្ដោតជាចំបងលើវិស័យកសិកម្ម, វិស័យកសិ-ឧស្សាហកម្ម និងធនធានរ៉ែ»។
បន្ថែមពីនោះទៀត លោក កែវ សុទ្ធារិទ្ធ បានឲ្យដឹងថា បច្ចុប្បន្ននេះ ផលិតផលនៅតំបន់ភូមិភាគឦសាន្ត ដែលមានខេត្ដក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី គឺមានច្រើនប្រភេទ រួមមាន ៖ ស្រូវ, ពោត, ដំឡូងមី, ស្វាយចន្ទី, ស្វាយកែវរមៀត, ចេកអំបូងលឿង, ម្រេច និងកៅស៊ូជាដើម -ល-៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក កែវ សុទ្ធារិទ្ធ៖