(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ពន្ធចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថា សម្រាប់ឆ្នាំ២០២៤ ម្ចាស់អចលនទ្រព្យដែលជាកម្មវត្ថុនៃពន្ធនេះ នៅមានពេលវេលាប្រមាណ ៤ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ។
បន្ថែមលើជម្រើស បង់ពន្ធលើអចលនទ្រព្យនៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ អ្នកជាប់ពន្ធក៏អាចបង់ពន្ធនេះ តាមជម្រើសដ៏សាមញ្ញ និងងាយស្រួលបំផុតមួយ នោះ គឺមុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕