(ភ្នំពេញ)៖ លោក រ៉ូនី ឧត្ដម អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា គុណសម្បត្ដិ និងគុណវិបត្ដ នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលហិរញ្ញវត្ថុ តែងតែមាន ប៉ុន្ដែគុណសម្បត្ដិ មានច្រើនជាគុណវិបត្ដ ខណៈការប្រើប្រាស់មានសុវត្ថិភាពច្រើន នាពេលបច្ចុប្បន្ន ស្របពេលប្រជាជនទូទាំងប្រទេស កំពុងពេញនិយមប្រើ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក រ៉ូនី ឧត្ដម អញ្ជើញចូលរួម ក្នុងកម្មវិធីជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពលនៃ​ប្រតិ​បត្តិការ ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក រ៉ូនី ឧត្ដម បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់ប្រព័ន្ធឌីជីថលហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន តាមការអង្កេតឃើញថា មានការសក្ដានុពលធំ ប្រជាជនទូទាំងប្រទេស កំពុងតែទាញយកផលប្រយោជន៍ ពីការប្រើប្រាស់ប្រព័ន្ធឌីជីថល បែបសម័យថ្មី»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក រ៉ូនី ឧត្ដម៖