(វ៉់ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងនៅសប្តាហ៍មុនថា ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp របស់ជប៉ុនកំពុងប្រមូលរថយន្ត នៅអាមេរិកជាង ៤២ ០០០គ្រឿង ដើម្បីមកជួសជុលបញ្ហាប្រព័ន្ធហ្រាំង ដែលអាចបណ្តាលឱ្យចាប់ហ្រ្វាំងមិនសូវស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលនេះប៉ះពាល់ដល់រថយន្ត Corolla Cross Hybrid ស៊េរីឆ្នាំ២០២៣-២០២៤។ រដ្ឋបាល NHTSA បានឱ្យដឹងថា បញ្ហាប្រព័ន្ធជំនួយថាមពលហ្រ្វាំងនេះ បណ្តាលមកពីបញ្ហាសុសវែរ នៅក្នុងប្រព័ន្ធបញ្ជាអេឡិចត្រូនិក ដែលគ្រប់គ្រងយានយន្តអំឡុងពេលរអិល ដែលអាចបណ្តាលឱ្យបាត់បង់ជំនួយហ្វ្រាំងនៅពេលផ្លូវបត់។
ការបាត់បង់ជំនួយថាមពលហ្វ្រាំង អាចបណ្តាលឱ្យការចាប់ហ្រ្វាំងអូសបន្លាយពេលឈប់ របស់រថយន្តដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕