(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានធ្វើការបកស្រាយចំពោះការរិះគន់ថា មកទេសចរណ៍នៅក្នុងប្រទេសកម្ពុជា មានតម្លៃថ្លៃ ដោយសារតែមូលហេតុ គឺក្រុមហ៊ុនអាកាសចរណ៍ និងការស្នាក់នៅ, ការញាំអាហារ ព្រមទាំងសេវាផ្សេងៗ មិនសូវមានការប្រកួតប្រជែងខ្លាំង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧកញ៉ា ស្រ៊ៀត មុំសុភា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា ស្រ៊ៀត មុំសុភា បានបញ្ជាក់ថា «ភាគច្រើន នៅក្នុងប្រទេសកម្ពុជា ឲ្យតែគេនិយាយមក គេប្រៀបធៀបថា មកប្រទេសកម្ពុជា គឺថ្លៃណាស់ អីចឹងពាក្យថាថ្លៃ មានកត្ដាច្រើន ហេតុអីបានជាថ្លៃ ដោយសារជើងហោះហើរមានកម្រិត និងក្រុមហ៊ុនអាកាសចរណ៍ មិនមានការប្រកួតប្រជែងខ្លាំង ព្រមទាំងការស្នាក់នៅ, ការញាំអាហារ និងសេវាផ្សេងៗជាដើម»។
ទន្ទឹមគ្នានេះ ឧកញ៉ា ស្រ៊ៀត មុំសុភា ក៏បានជំរុញឲ្យបង្កើតការផ្សព្វផ្សាយឲ្យបានច្រើន នៅក្នុងវិស័យទេសចរណ៍ ដើម្បីឲ្យមានតម្រូវការច្រើន ធ្វើឲ្យកញ្ចប់ទេសចរណ៍មានតម្លៃទាបផងដែរ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់ឧកញ៉ា ស្រ៊ៀត មុំសុភា៖