(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក Confirel & PPM Group បានលើកឡើងថា ការបង្កើតកេរ្តិ៍ឈ្មោះផលិតផល (BRAND) ដែលមានគុណភាព គឺជាគន្លឹះក្នុងការជំរុញការនាំចេញ ខណៈបច្ចុប្បន្ន កម្ពុជាមានផលិតផលច្រើន ដែលប្រទេសដទៃមិនមាន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សាអឺរ៉ុប» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ យើងមានផលិតផលច្រើន ដែលគេអត់មាន ដែលធ្វើយ៉ាងម្ដេច ឲ្យមានគ្រប់គ្រាន់សម្រាប់ទីផ្សារ ធ្វើយ៉ាងម្ដេច ឲ្យគុណភាពល្អ ដើម្បីបង្កើតជា BRAND មួយ»។
បន្ថែមពីនោះទៀត ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានលើកឡើងថា ការនាំចេញ មិនមែនស្ថិតទៅលើតែអ្នកនាំចេញមួយទេ គឺខ្មែរយើងទាំងអស់ ត្រូវចូលរួម ដើម្បីធ្វើម្ដេចលើកតម្កើន ខណៈភ្ញៀវទេសចរទិញផលិត ក៏ជាការនាំចេញផងដែរ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖