(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក Confirel & PPM Group បានបញ្ជាក់ឲ្យដឹងថា ផលិតផលរបស់កម្ពុជា នាពេលបច្ចុប្បន្ន គឺមានភាពប្រកួតប្រជែងស្មើភាពគ្នា ជាមួយផលិតផលប្រទេសជិតខាង នៅក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សាអឺរ៉ុប» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ យើងនាំចេញទៅអឺរ៉ុប គឺយើងស្មើភាពគ្នា ជាមួយនឹងវៀតណាម, វៀតណាមអាចនាំចេញបាន យើងក៏អាចនាំចេញបាន ចឹងការប្រកួតប្រជែង គឺការប្រកួតប្រជែងដោយផ្ទាល់»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖