(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel និង PPM Group និងជាអ្នកជំនួញមួយរូបវិនិយោគក្នុងវិស័យកសិកម្ម បានលើកឡើងពីសក្តានុពលវិនិយោគ នៅខេត្តប៉ែកភូមិភាគឦសាន ទាំង៤ គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលអ្នកវិនិយោគមិនគួរមើលរំលង ជាពិសេសការវិនិយោគលើដំណាំកសិឧស្សាហកម្ម។
លោកលើកឡើងបែបនេះ ធ្វើឡើងនៅFRESH BUSINESS: ពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញការនាំចេញផលិតផល របស់កម្ពុជាទៅទីផ្សាអឺរ៉ុប» របស់បណ្តាញព័ត៌មាន Fresh News។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបានពន្យល់ថា ខេត្តទាំង៤នេះ មានដីធំទូលាយ និងជាប្រភេទដីមានជីវជាតិ ដែលស័ក្កសមសម្រាប់វិនិយោគលើដំណាំកសិឧស្សាហកម្ម ដូចជាកៅស៊ូ កាកាវ និងស្វាយចន្ទីជាដើម ស្របពេល ក្រុមហ៊ុន Confirel បាននឹងកំពុងវិនិយោគលើដំណាំកាកាវ ១លានដើម ដែលផ្តល់នូវចំណូលដល់ប្រជាកសិករផងដែរ៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖