(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក ក្រុមហ៊ុន Confirel និង PPM Group និងជាអ្នកជំនួញក្នុងវិស័យកសិកម្មមួយរូប បានបញ្ជាក់ថា ក្នុងការទទួលបានចំណូលពីការវិនិយោគលើវិស័យកម្ម គឺត្រូវការពេលវេលា ខុសពីវិស័យផ្សេងៗទៀត ដែលអាចផ្តល់ចំណូលបានលឿន។
លោកបានឱ្យដឹងថា ការវិនិយោគលើវិស័យកសិកម្ម អាចត្រូវការពេលវេលា ៣ឆ្នាំទៅ៥ឆ្នាំទើបអាចទាញចំណូលបាន។ ហេតុដូច្នេះហើយ អ្នកដែលចង់វិនិយោគលើវិស័យកសិកម្ម ត្រូវត្រៀមខ្លួនរួចរាល់ ក្នុងការចំណាយសិន ទើបអាចទាញចំណូលបាននៅពេលក្រោយ។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង លើកឡើងបែបនេះ ធ្វើឡើងនៅFRESH BUSINESS: ពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញការនាំចេញផលិតផល របស់កម្ពុជាទៅទីផ្សាអឺរ៉ុប» របស់បណ្តាញព័ត៌មាន Fresh News។
សូមស្តាប់ការពន្យល់បន្ថែមរបស់ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖