(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក Confirel & PPM Group បានថ្លែងឲ្យដឹងថា ដើម្បីទទួលបានផលល្អក្នុងវិស័យកសិកម្ម កសិករត្រូវចេះអភិវឌ្ឍន៍ខ្លួន និងប្តូរទម្លាប់នៃការដាំដុះ។
ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ ជំរុញ ការ នាំចេញ ផលិតផល របស់កម្ពុជា ទៅទីផ្សា អឺរ៉ុប»។
លោកឧកញ៉ាបានថ្លែងថា ដើម្បីទទួលបានផលល្អក្នុងវិស័យកសិកម្ម កសិករត្រូវចេះអភិវឌ្ឍន៍ខ្លួន និងប្តូរទម្លាប់នៃការដាំដុះ ដូច្នេះត្រូវចេះកែច្នៃដីដែលបានដាំដុះនោះ ឲ្យក្លាយជាដីដែលអាចដាំដុះបានដំណាំច្រើនមុខ ដែលធ្វើឲ្យការប្រមូលទិន្នផលលើដីតែមួយ ប៉ុន្ដែប្រមូលបានទិន្នផលជាច្រើនប្រភេទ។
លោកឧកញ៉ាបានបញ្ជាក់ថា ត្រូវចេះកែច្នៃដាំដំណាំណា ដែលមានតម្លៃបន្ថែមខ្ពស់ឡើងៗ ដូច្នេះហើយបានត្រូវចេះជ្រើសរើសពូជ ការថែទាំដី កន្លងមកយើងមិនសូវរីកចម្រើន ដោយសារតែយើងមិនមានការកែច្នៃបែបនេះឡើយ ច្រើនតែធ្វើតាមគ្នាមិនមានការកែច្នៃ ធ្វើតាមតែទម្លាប់៕
<div cla