(ប៉ារីស)៖ Emirates របស់ទីក្រុង Dubai ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសធំជាងគេ នៅលើពិភពលោកនោះ កំពុងពង្រីកបន្ថែមនូវយន្តហោះដឹកទំនិញ ប្រភេទ Boeing 777F របស់ខ្លួន ខណៈក្រុមហ៊ុនមានផែនការ សម្រាប់កំណើនក្នុងចរាចរណ៍ដឹកជញ្ជូនទំនិញ។ នេះបើតាមប្រភពពីឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវអាកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ការបញ្ជាទិញយន្តហោះដឹកទំនិញ ជំនាន់បច្ចុប្បន្នបន្ថែមទៀតនេះ បានកើតឡើងចំពេលមានភាពតានតឹង រវាងក្រុមហ៊ុន Emirates និងក្រុមហ៊ុន Boeing ពាក់ព័ន្ធនឹងការពន្យារពេល ប្រគល់យន្តហោះជាច្រើន ដាច់ដោយឡែកពីគ្នា។
កាលពីខែកញ្ញា, ក្រុមហ៊ុន Boeing បានរាយការណ៍ការបញ្ជាទិញ ពីអ្នកទិញមិនបានបញ្ចេញឈ្មោះ នូវយន្តហោះដឹកទំនិញ 777F ចំនួន១១គ្រឿង, ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនោះទេ។ ប្រភពបានឱ្យដឹងថា មួយចំនួននៃចំនួនបញ្ជាទិញសរុប ក៏បានរួមបញ្ចូលនូវការបញ្ជាទិញថ្មី នូវយន្តហោះ 777F ពីក្រុមហ៊ុន Emirates ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates និងក្រុមហ៊ុន Boeing បានបដិសេធក្នុងការបកស្រាយ ទាក់ទឹងនឹងរឿងនេះ៕