(ភ្នំពេញ)៖ លោក ថេ ឈុនហាក់ អគ្គនាយកនៃការអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានវិស័យចំនួន៣នេះ រួមមាន៖ វិស័យសេវាកម្ម, កសិកម្ម និងឧស្សាហកម្ម ដែលមានស្ដ្រីបម្រើការងារច្រើនជាងគេ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ថេ ឈុនហាក់ អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រិនស្រ្តី» ក្នុងកម្មវិធី FRESH BUSINESS។
លោក ថេ ឈុនហាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យដែលច្រើនជាងគេ នៅក្នុងបច្ចុប្បន្ននេះ គឺវិស័យសេវាកម្ម ដែលមើលឃើញថា មានស្ដ្រីបម្រើការងារ នៅក្នុងវិស័យនេះ ច្រើនជាងគេ ហើយបន្ទាប់មកទៀត គឺវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ថេ ឈុនហាក់៖