(ភ្នំពេញ)៖ លោក ថេ ឈុនហាក់ អគ្គនាយក អគ្គនាយកដ្ឋាន សមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានលើកទឹកចិត្ដដល់ស្រ្ដីទាំងអស់ សូមប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឲ្យមានប្រយោជន៍ និងមានតម្លៃសម្រាប់ការរស់នៅ ដោយមិនប្រើប្រាស់សម្រាប់តែការកម្សាន្តសប្បាយនោះទេ។
លោក ថេ ឈុនហាក់ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS: ពិភាក្សា ស្តីពី «ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រិនស្រ្តី»។
លោកបានឱ្យដឹងផងដែរថា ក្នុងការជំរុញឱ្យស្រី្តប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍ ក្រសួងកិច្ចការនារី តែងតែសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បង្កើនការផ្សព្វផ្សាយពីការប្រើប្រាស់បណ្តាញសង្គម ឱ្យផ្តល់ប្រយោជន៍ និងមានតម្លៃដល់ការរស់នៅរបស់ខ្លួន ច្រើនជាងដើម្បីការកម្សាន្តសប្បាយ ជាពិសេសការទទួលបាននូវចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាទទួលបានចំណេះដឹងភាពជាសហគ្រិនភាព។
លោកលើកឡើងថា នៅពេលដែលពួកគេទទួលបានចំណេះដឹងទាំងអស់នេះ នឹងជួយដល់ជីវភាព និងគ្រួសាររបស់ស្រ្តី ជាពិសេសនៅពេលដែលមានវិបត្តិផ្សេងៗក៏ពិបាកក្នុងការជួយស្តារជីវភាពរបស់ពួកគេឡើងវិញ ព្រោះពួកគេនឹងចេះស្តារជីវភាពបានដោយខ្លួនឯង៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ថេ ឈុនហាក់៖