(វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បាននិយាយនៅថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្ត Honda របស់ប្រទេសជប៉ុនកំពុងប្រមូលរថយន្តជាង ៧២០ ៨០០គ្រឿងនៅសហរដ្ឋអាមេរិកដោយសារការព្រួយបារម្ភថា មុខងារបូមប្រេងសាំងដែលមានសម្ពាធខ្ពស់អាចប្រេះនិងលេចធ្លាយប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលេចធ្លាយប្រេងឥន្ធនៈនៅក្នុងពេលមានប្រភពបញ្ឆេះអាចបង្កើនហានិភ័យអគ្គីភ័យ។
រដ្ឋបាល NHTSA ដែលជានិយតករសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកបានឱ្យដឹងទៀតថា រថយន្តដែលត្រូវប្រមូលយកមកជួសជុលវិញរួមមានរថយន្ត Accord, រថយន្ត CR-V Hybrid និងរថយន្ត Honda Civic មួយចំនួនដែលជាម៉ូដែលចាប់ពីឆ្នាំ២០២៣-២០២៥។
រដ្ឋាបាល NHTSA បាននិយាយថា ក្រុមហ៊ុនចែកជាយរថយន្តនឹងត្រួតពិនិត្យ និងផ្លាស់ប្តូរឧករណ៍បូមប្រេងឥន្ធនៈសម្ពាធខ្ពស់ទៅតាមការចាំបាច់ដោយមិនគិតថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕