(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការតម្រង់ទិសការងារយុវជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, តើយុវជនគួររៀនអ្វី?» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងលោក សេង សុខហេង នាយករងវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) សម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រសហ្បតិ៍ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕