(ភ្នំពេញ)៖ បច្ចុប្បន្ននេះ និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យធនាគារមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយភាពប្រឈមនៃការវាយប្រហារផ្នែកសាយប័រ ក៏អាចបង្កឱ្យមានហានិភ័យដល់អ្នកប្រើប្រាស់ និងសាធារណជនផងដែរ។
ឆ្លើយតបទៅនឹងកត្តាប្រឈមនេះ សមាគមធនាគារនៅកម្ពុជា សហការជាមួយនឹងអង្គភាពព័ត៌មាន Fresh News រៀបចំយុទ្ធនាការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសុវត្ថិភាពសាយប័រ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងដំណោះស្រាយនៃការវាយប្រហារផ្នែកសាយប័រ។
យុទ្ធនាការផ្សព្វផ្សាយនេះ ធ្វើឡើងរៀងរាល់សប្តាហ៍ទី៤ នៃខែនីមួយៗ នៅក្នុងកម្មវិធី Fresh Business (ជជែកពីសុវត្ថិភាពសាប័រ) របស់អង្គភាពព័ត៌មាន Fresh News។
សម្រាប់សប្តាហ៍នេះ ការជជែកពីសន្តិសុខសាប័រ លើប្រធានបទ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែង តាមប្រព័ន្ធអ៉ីនធើណិត» វាគ្មិនគឺ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រសហ្បតិ៍ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕